សង្គហវត្ថុ៤ប្រការគឺជាស្នេហ៍មុខដ៏ស័ក្តិសិទ្ធិ ដែលត្រូវតាមតម្រាដើមនៃព្រះពុទ្ធសាសនា សម្រាប់ប្រើប្រាស់ជាគ្រឿងរឹតចំណងមិត្តភាព នៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងសង្គមមនុស្សជាតិ រួមមាន៖ ១-ទាន៖ ការចែករំលែក ផ្តល់ជូន ឬបរិច្ចាគទ្រព្យសម្បត្តិ ចំណេះដឹង និងក្តីមេត្តាដល់អ្នកដទៃ។ ២-បិយវជ្ជ (បិយវាចា)៖ ការនិយាយស្តីដោយពាក្យសម្តីពិរោះពិសា លួងលោម និងមានប្រយោជន៍ ចៀសវាងពាក្យទ្រគោះបោះបោកសោះអង្គើយគ្មានរសជាតិ។ ៣-អត្ថចរិយា៖ ការប្រព្រឹត្តអំពើទាំងឡាយណាដែលនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់អ្នកដទៃ ឬសង្គមជាតិ។ ៤-សមានត្តតា៖ ការដាក់ខ្លួនស្មើ រក្សាភាពស្មោះត្រង់ មិនប្រកាន់វណ្ណៈ និងការរួមសុខរួមទុក្ខជាមួយគេឯង។ សង្គហវត្ថុទាំង៤ប្រការនេះបុគ្គលណាដែលបានប្រព្រឹត្តព្រមដោយបរិបូណ៌ហើយ បុគ្គលនោះនឹងឈ្មោះថាជាអ្នកមានស្នេហ៍មុខដ៏ស័ក្តិសិទ្ធិ និងបានជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង។
តើកុំព្យូទ័រជាអ្វី? កុំព្យូទ័រមកពីពាក្យ Compute មានន័យថាគណនា ឬគេអោយនិយមន័យថា ជាការគណនា គ្រប់គ្រង ស្វែងរក និងដំណើរការទិន្នន័យ។ កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិចដែលមានលទ្ធភាពទទួលបានព័ត៌មាន (ទិន្នន័យ) នៅក្នុងទម្រង់ជាក់លាក់មួយ និងដំណើរការប្រតិបត្តិទៅតាមការណែនាំ ឬនិតិវិធីដែលបានកំណត់ទុកជាមុន ហើយរាល់ដំណើរការទិន្នន័យទាំងអស់ វាមានទម្រង់ជាព័ត៌មាន (Information) ឬសញ្ញា (Signal) ។ កុំព្យូទ័រវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ដូចជា៖ - វាយអត្ថបទ ធ្វើរបាយការណ៍ និងគណនាផ្សេងៗ - គូសប្លង់ (ប្លង់ដី អគារ) គូសផែនទី - គ្រប់គ្រង ធ្វើសិ្ថតិ វិភាគ និងព្យាករណ៍ទិន្នន័យ - រក្សាទុកឯកសារ - ធ្វើអោយមនុស្សទូទាំងពិភពលោកអាចទំនាក់ទំនងគ្នាបាន - ជាពិសេសគឺជួយជម្រុញការងារផ្សេងៗរបស់យើងឱ្យបានលឿន កុំព្យូទ័រមានពីរផែ្នកសំខាន់ៗគឺ៖ - Hardware - Software 1-Hardware (ជាផ្នែករឹង)៖ Hardware គឺជាផែ្នករឹង ឬធាតុរឹងរបស់កុំព្យូទ័រ ដែលយើងអាចមើលឃើញ ចាប់បាននិងប៉ះបាន ។ Hardware មានដូចជា៖ Monitor, System Unit, Keyboard, Mouse, Printer, Scanner, Speaker, …… . - Monitor : មាននាទីបង្ហាញរូបភាព ព័ត៌មាន ឬទិន្នន័យផ្សេងៗឱ្យអ្នកប្រើប្រាស់ឃើញ វាមានរូបរាងស្រដៀងទៅនឹងទូរទស្សន៍។ - System Unit : ជាបង្គុំធំជាងគេ សំខាន់ជាងគេបង្អស់ក្នុងចំណោមប្រព័ន្ធកុំព្យូទ័រទាំងមូល នៅក្នុងនោះវាមាន ចំណែក Hardware ជាច្រើនទៀតដូចជា៖ Computer Case, Power Supply, Motherboard, CPU, RAM, Hard Disk, DVD-ROM, Floppy Disk,…។ល។ - Keyboard : មាននាទីសម្រាប់វាយបញ្ចូលទិន្នន័យ ឬ សម្រាប់ចង្អុលជ្រើសរើសយក Menu ណាមួយមកប្រើប្រាស់(មានមុខងារមួយចំនួនដូច Mouse ដែរ)។ Keyboard របស់កុំព្យូទ័រ Desktop មានចំនួន 101, 102, 104 ឬ 105 Keys ហើយវា ចែកចេញជា ៥ផ្នែកគឺ៖ Function Keys, Letter Keys, Special Keys, Arrow Keys និង Numeric Keys ឬ Keypad ។ - Mouse : មាននាទីចង្អុល ឬជ្រើសរើសយក Menu ណាមួយមកប្រើបានយ៉ាងរហ័ស ពោលគឺវាផ្លាស់ទីបាន ទាន់ចិត្តនៅលើអេក្រង់។ - Printer : ម៉ាស៊ីនបោះពុម្ព សម្រាប់បោះពុម្ពឯកសារចេញពីកុំព្យូទ័រមកដាក់លើក្រដាស - Scanner : ម៉ាស៊ីនចម្លងរូបភាព ឬ ឯកសារដាក់ចូលទៅក្នុងកុំព្យូទ័រ។ - Speaker : ឧបករណ៍បន្លឺសំលេង ឬ ឧបករណ៍បញ្ចេញសំលេង និងរួមមានឧបករណ៍បន្ទាប់បន្សំជាច្រើនទៀត....។ល។ 2-Software (ជាផ្នែកទន់)៖ Software គឺជាផ្នែកទន់ដែលអាចមើលឃើញ តែមិនអាចប៉ះបាន ឬចាប់បាន ដែលគេអាចហៅម្យ៉ាងទៀតថាជាកម្មវិធីរបស់កុំព្យូទ័រគឺ(Programs) ។ OS (Operating System): ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ គឺជាកម្មវិធីស្នូលដែលជួយគ្រប់គ្រងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) របស់កុំព្យូទ័រ។ ប្រព័ន្ធប្រតិបត្តិការដែលពេញនិយម និងប្រើប្រាស់ច្រើនជាងគេមានដូចជា៖ ១. Windows (Microsoft Windows) លក្ខណៈពិសេស៖ មានការពេញនិយមបំផុតនៅលើពិភពលោក ងាយស្រួលប្រើប្រាស់ និងទ្រកម្មវិធីបានច្រើនសន្ធឹកសន្ធាប់។ កំណែទម្រង់Windows ពេញនិយម៖ Windows 10, Windows 11។ ២. macOS (Apple) លក្ខណៈពិសេស៖ បង្កើតឡើងសម្រាប់តែម៉ាស៊ីន Mac របស់ក្រុមហ៊ុន Apple ប៉ុណ្ណោះ។ វាមានសុវត្ថិភាពខ្ពស់ រចនាបថស្អាត រលូន និងល្អបំផុតសម្រាប់អ្នកធ្វើការផ្នែក Graphic Design, Video Editing និងការផលិតតន្ត្រី។ ៣. Linux លក្ខណៈពិសេស៖ ជាប្រព័ន្ធប្រតិបត្តិការឥតគិតថ្លៃ (Open-source) មានសុវត្ថិភាពខ្ពស់ និងអាចកែច្នៃបានតាមតម្រូវការ។ វាពេញនិយមខ្លាំងសម្រាប់អ្នកសរសេរកម្មវិធី (Developers) អ្នកជំនាញបច្ចេកវិទ្យា និងការគ្រប់គ្រងម៉ាស៊ីន Server។ កំណែទម្រង់ដែលល្បី (Distros)៖ Ubuntu, Fedora, Debian, Mint, Kali Linux។ ៤. ChromeOS (Google) លក្ខណៈពិសេស៖ ដំណើរការលើម៉ាស៊ីន Chromebook ដែលស្រាល និងស៊ីថាមពលតិច។ វាផ្តោតសំខាន់លើការប្រើប្រាស់អ៊ិនធឺណិត កម្មវិធី Web Browsing និង Google Workspace/Android Apps។ ៥. Unix លក្ខណៈពិសេស៖ ជាប្រព័ន្ធប្រតិបត្តិការចាស់វស្សា និងមានស្ថេរភាពខ្ពស់ ដែលភាគច្រើនត្រូវបានប្រើប្រាស់លើម៉ាស៊ីន Server ធំៗនៅក្នុងក្រុមហ៊ុន ឬស្ថាប័នធំៗ។
ក្លាយជាសមាជិកឥឡូវនេះ គឺជាឱកាសការងារ រៀនជំនាញកុំព្យូទ័រវិទ្យាសាស្ត្រ នៅលើ phoeun.com ដោយឥតគិតថ្លៃជាមួយនឹងការទិញកុំព្យូទ័រពីPhoeun បញ្ជាទិញឥឡូវនេះ 092 345 959 - 069 477 366 - 031 333 5856.
